
មិនមែនមនុស្សគ្រប់រូបសុទ្ធតែមានព្រេងវាសនានិងលាភសំណាងដូចៗគ្នានោះទេគឺវាអាស្រ័យលើពេលវេលាថ្ងៃខែឆ្នាំកំណើតរបស់អ្នកផងដែរ! ដូចនេះហើយដោយយោងតាមការទស្សន៏ទាយ របស់ហោរាសាស្រ្តសុរិយគតិចិនដ៏ល្បីល្បាញមួយបានឲ្យដឹងថាត្រៀមនឹងដាច់ខែនេះនឹងមានពន្លឺឆព័ន្ធរង្សីចាំងភ្លឺផ្លេកៗនិងនាំលាភសំណាងដ៏អស្ចារ្យមួយជូនដល់អ្នកកើតឆ្នាំ ជូត ឆ្លូវ ថោះ មមែ និង រកា ធ្វើឲ្យលោកអ្នកមានរាសីខ្ពស់ត្រដែតប៉ងប្រាថ្នាអ្វីតែងបានសំរេចជានិច្ចដែលតំរូវឲ្យស៊ែរ(បួងសួង) តំឡើងរាសីជាបន្ទាន់! សូមឲ្យជួបតែលាភនិងសំណាងល្អ…យ៉ាងណាម៉ិញក៏សូមបួងសួង (ស៊ែរ) ដល់គ្រប់វត្ថុសក្តិសិទ្ធផងទាំងពួងនៅក្នុងលោកសូមឲ្យអស់លោកអ្នកជួបតែលាភសំណាងល្អទ្រព្យធន យសសក្តិ និងពោរពេញទៅដោយសុភមង្គលជារៀងរហូត។ឆ្នាំជូត (លាភមហាសាលខ្ពស់ត្រដែតត្រជាក់ត្រជុំ និង ពោរពេញដោយសុភមង្គល ប៉ងប្រាថ្នាអ្វីតែងបានសំរេច)ពណ័នៃលាភ : ពណ័បៃតង និង ស ម៉ោងនៃលាភសំណាង (៦ព្រឹក ដល់ ១១យប់)កណ្ដុរមាសសម្បុរសសុទ្ធធាតុទឹកក្នុងទន្លេជាសត្វកណ្ដុរពាំកែវ មានបុណ្យវាសនា នឹងបានជាធំដាច់ខែនេះរាល់ការងាររកទទួលទានថ្ងៃនេះកាក់កបជាអតិបរមានិងជាថ្ងៃជាវេលាល្អសម្រាប់បើកអាជីវកម្មថ្មីផង។ ការរស់នៅ ទោះជួបផលលំបាកបន្ដិចក្ដីតែបើមានការពុះពារតែងហុចផ្លែផ្កាគួរជាទីពេញចិត្ដ។ អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយមិនថាផ្លូវទឹកផ្លូវគោកឬផ្លូវអាកាសក្ដីតែងអាចប្រមូលផលកម្រៃ គ្រាន់ជាទីកក់ក្ដៅ។ ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្ដីសុខក្សេមក្សាន្ដទាំងពេលទៅនិងត្រឡប់មកវិញ។ បញ្ហាសេចក្ដីស្នេហាកំលោះ ក្រមុំ បើលោកអ្នកចង់រៀបចំផ្សំផ្គុំគ្រួសារជាពេលវេលាល្អប្រពៃបំផុត៕ ឆ្នាំឆ្លូវ (លាភមហាសាលខ្ពស់ត្រដែតត្រជាក់ត្រជុំ និង ពោរពេញដោយសុភមង្គលប៉ងប្រាថ្នាអ្វីតែងបានសំរេច) ពណ័នៃលាភ : ពណ័ខ្មៅ និង លឿងម៉ោងនៃលាភសំណាង (៨ព្រឹក ដល់ ៩យប់)គោឧសភរាជ ធាតុដីលាបជង្រុកឧត្តមល្អនឹងមានទ្រព្យច្រើនសំរាប់លោកអ្នកដែលកើតឆ្នាំឆ្លូវ ដាច់ខែនេះលោកអ្នកនឹងមានពន្លឺផ្លេកៗចាំងចូលមកក្នុងជីវិតរបស់លោកអ្នកជាក់ជាពុំខាន ជាពិសេសនឹងមានជោគមានជ័យម្ល៉ោះហើយទោះធ្វើអ្វីតែងផ្តល់ផលល្អសម្រាប់លោកអ្នកបើកហាងថ្មីឬធ្វើអ្វីមួយថ្មីដោយតែងហុចផលល្អៗមកវិញជាងអាក្រក់ជានិច្ច។ អ្នកប្រកបរបររកស៊ីជួញដូរ មានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំដុំទៅរួច។ ការប្រកបការងារលោកអ្នកពុំគប្បីមានការរិះគន់ចៅហ្វាយនាយឡើយព្រោះជញ្ជាំងមានត្រចៀកប្រយ័ត្នត្រូវទទួលរងការលំបាកនៅគ្រាខាងមុខ។ រីឯសេចក្តីស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕ឆ្នាំថោះ (លាភមហាសាលខ្ពស់ត្រដែតត្រជាក់ត្រជុំ និង ពោរពេញដោយសុភមង្គលប៉ងប្រាថ្នាអ្វីតែងបានសំរេច) ពណ័នៃលាភ : ពណ័ឈាមជ្រូក និង សម៉ោងនៃលាភសំណាង (៩ព្រឹក ដល់ ៩យប់)ទន្សាយដាំដូងធាតុឈើភ្នំមានបញ្ញាឈ្លាសវៃសត្រូវបៀតបៀនមិនបានឡើយដាច់ខែនេះការរកទទួលទានគ្រប់ច្រកល្ហកគឺសុខសប្បាយទទួលលាភជ័យនិងប្រាក់កាសគ្រប់ទិសទី។ ចំណែកការធ្វើដំណើរទៅណាមិនមានជាបញ្ហានោះទេ។ អ្នកប្រកបការងាររកស៊ីជួញដូរលោកអ្នកកុំសោះអង្គើយត្រូវរវាសរវៃដៃជើងព្រោះមិនដូច្នេះទ្រព្យលាភដែលបម្រុងធ្លាក់ដល់ដៃនឹងត្រូវបោលហួសធ្លាក់ទៅលើអ្នកដទៃវិញជាក់ជាពុំខាន។ រីឯបញ្ហាស្នេហាវិញបើពុំទាន់មានគូគាប់ពេលនេះគឺជាពេលវេលាល្អបំផុតក្នុងការស្វែងរកមិត្ត ១០០ ឆ្នាំ ក្នុងជីវិត។ឆ្នាំមមែ (លាភមហាសាល ខ្ពស់ត្រដែតត្រជាក់ត្រជុំ និង ពោរពេញដោយសុភមង្គលប៉ងប្រាថ្នាអ្វីតែងបានសំរេច)ពណ័នៃលាភ : ពណ័ផ្កាឈូក និង ស្វាយម៉ោងនៃលាភសំណាង (៨ព្រឹក ដល់ ១០យប់)ពពែឧកញាចិញ្ចឹមធាតុមាសទឹកដប់ចិត្តទន់ប្រកបដោយបុណ្យនឹងបានជាធំមានធនធានច្រើនដាច់ ខែ នេះរាល់ការងាររកទទួលទានលុយកាក់ហូរចូលដូចទឹកបាក់ទំនប់គួរណាប្រួញ៉ាប់រ៉ូតរះប្រមូលកើបដាក់។ ចំណែកការធ្វើដំណើរទៅណាមកណាពុំជាមានបញ្ហាអ្វីនោះទេ។ បញ្ហាសេចក្ដីស្នេហាកំលោះ ក្រមុំ បើលោកអ្នកចង់រៀបចំផ្សំផ្គុំគ្រួសារ ជាពេលវេលាល្អប្រពៃបំផុត៕ឆ្នាំរកា (លាភមហាសាល ខ្ពស់ត្រដែតត្រជាក់ត្រជុំ និង ពោរពេញដោយសុភមង្គល ប៉ងប្រាថ្នាអ្វីតែងបានសំរេច)>ពណ័នៃលាភ : ពណ័ស និង ទឹកក្រូចម៉ោងនៃលាភសំណាង (៦ព្រឹក ដល់ ១១យប់)មាន់ពោធិសត្វ ធាតុដែកថែប មានទ្រព្យនិងមានបញ្ញាចូលចិត្តរៀនចំណេះវិជ្ជាល្អណាស់ដាច់ខែនេះ រាល់ការងាររកទទួលទានថ្ងៃនេះកាក់កបជាអតិបរមា និងជាថ្ងៃជាវេលាល្អ សម្រាប់បើកអាជីវកម្មថ្មីផង។ ការរស់នៅ ទោះជួប ផលលំបាកបន្ដិចក្ដី តែបើមានការពុះ ពារតែងហុចផ្លែផ្កាគួរជាទីពេញចិត្ដ។ អ្នកប្រកបរបររកស៊ីជួញដូរការជួញទី ជិតឆ្ងាយ មិនថាផ្លូវទឹកផ្លូវគោក ឬផ្លូវ អាកាសក្ដី តែងអាចប្រមូលផលកម្រៃ គ្រាន់ជាទីកក់ក្ដៅ ។ ការធ្វើដំណើរទីជិតឆ្ងាយជួប សេចក្ដីសុខក្សេមក្សាន្ដទាំងពេលទៅនិង ត្រឡប់មកវិញ ។ បញ្ហាសេចក្ដីស្នេហាកំលោះ ក្រមុំ បើលោកអ្នកចង់រៀបចំផ្សំផ្គុំគ្រួសារ ជាពេលវេលាល្អប្រពៃបំផុត៕សូមមេត្តាអធ្យាស្រ័យ នូវរាល់កំហុសឆ្គងកើតឡើងដោយអចេតនា។
No comments:
Post a Comment